បេក្ខភាព ប្រធានសមាគមសិល្បករអាណត្តិថ្មី ២ រូបទទួល​បាន​ការសាទរច្រើនជាងគេ

បន្ទាប់ពីអ្នកនាង ចន​ ​ច័ន្ទ​ល​ក្ខិ​ណា​ ​បាន​ប្រកាស​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ ដើម្បី​រក​អ្នក​បន្ត​ការ​​​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​នោះ ឃើញមានការលើកមតិជាបន្តបន្ទាប់ពីមហាជន ក៏ដូចជាតារាៗ បង្ហាញពីការគាំទ្រសមាសភាព អ្នកដែលពួកគេគិតថាមានសមត្ថភាពអាចគ្រប់គ្រងតំណែងនេះបានល្អ។

Post by admin

17:20 - 14/03/2024

Comment

បន្ទាប់ពីអ្នកនាង ចន​ ​ច័ន្ទ​ល​ក្ខិ​ណា​ ​បាន​ប្រកាស​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​ ដើម្បី​រក​អ្នក​បន្ត​ការ​​​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​នោះ ឃើញមានការលើកមតិជាបន្តបន្ទាប់ពីមហាជន ក៏ដូចជាតារាៗ បង្ហាញពីការគាំទ្រសមាសភាព អ្នកដែលពួកគេគិតថាមានសមត្ថភាពអាចគ្រប់គ្រងតំណែងនេះបានល្អ។

ជាក់ស្ដែង ក្នុងចំណោម​អ្នកដែល​ត្រូវ​បាន​គ្រប់គ្នា​លើកសរសើរច្រើនលើសលប់ និងបង្ហាញ​ការគិតថា ស័ក្តិសមនឹងតំណែងជាប្រធានសមាគមសិល្បករខ្មែរជាងគេមាន **២ រូប** គឺ លោកជំទាវ **ម៉ៅ ចំណាន (ស្រីតូច ចំណាន)** និងអ្នកនាង **ខាត់ សុឃីម**។

អ្នកនាង ខាត់ សុឃីម

អ្នកដែលបាន​លើកឡើងថា បេក្ខភាព អ្នកនាង ខាត់ សុឃីម ស័ក្តិសម ក៏ដោយសារ​សមត្ថភាពប៉ិនប្រសប់គ្រប់វិស័យ គ្រប់ផ្នែក និងមិនប្រកាន់ខ្លួនច្រើន។ ពិសេសបូកផ្សំនឹងការយល់ឃើញ និងទស្សនៈនានាដែលអ្នកនាងបាន​បង្ហាញ​កន្លងមក បាន​ធ្វើឲ្យគ្រប់គ្នា​ផ្ដល់នូវការគោរព​កោតសរសើរ ព្រោះ​ប្រកប​ទៅដោយភាពថ្លៃថ្នូរ មិនព្យាយាមលម្អៀងទៅអ្នកណាឡើយ។

កត្តាមួយទៀតដែលកាន់តែធ្វើឲ្យតម្លៃរបស់តារាពហុជំនាញរូបនេះកាន់តែមានភាពលេចធ្លោនោះ គឺការឲ្យតម្លៃទៅកាន់សិល្បករគ្រប់រូប មើលឃើញពីគុណតម្លៃពិតនៃសិល្បៈ មានមហិច្ចតាក្នុងការបង្រួបបង្រួម ក៏ដូចជាលើកតម្កើងវិស័យសិល្បៈខ្មែរឲ្យកាន់តែក្រអូបឈ្ងុយឈ្ងុប និងមានតែភាពថ្លៃថ្នូរ។

 

លោកជំទាវ ម៉ៅ ចំណាន

លោកជំទាវ ម៉ៅ ចំណាន ក៏ជាបេក្ខភាពខ្លាំងដែរ ព្រោះដ្បិតចាកចេញពីវិស័យសិល្បៈ ប៉ុន្តែលោកជំទាវ តែងនៅពីក្រោយក្នុងការលើកស្ទួយសិល្បៈនៅកម្ពុជាជានិច្ចកាល។

ក្រៅពីមានភាពជាអ្នកដឹកនាំ គ្រប់គ្នាក៏រំពឹងថា លោកជំទាវនឹងក្លាយជាបង្គោលរឹងមាំក្នុងការកាច់ចង្កូតរបស់សមាគ តម្រង់ឆ្ពោះទៅរកភាពរុងរឿង ពោរពេញទៅដោយភាពច្បាស់លាស់។

ជាមួយគ្នានោះស្របពេលជាមួយគ្នានោះ គ្រប់គ្នាក៏នឹងភាពកក់ក្ដៅ ដោយរំពឹងថា នៅពេលសិល្បកររូបណាជួបទុក្ខលំបាក ក្នុងនាមលោកជំទាវជាប្រធានសមាគម ប្រាកដជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវកិច្ចខិតខំប្រឹងប្រែង ធនធាន និងការគាំទ្ររួមគ្នា ឆ្ពោះទៅការជំរុញសមាគមសិល្បករខ្មែរឱ្យឈានទៅកាន់កម្រិតខ្ពស់ថែមទៀត។

គួរដឹងដែរថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ ៥ឆ្នាំម្តង។ ក្រោយខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មី កាលពីអាណត្តិមុន ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ដូច្នេះនៅឆ្នាំ២០២៤ នេះ សមាគមសិល្បករខ្មែរ​ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានបច្ចុប្បន្នបានប្រកាសថា សមាគមនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅពេលឆាប់ៗខាងមុខនេះ ដើម្បីរកអ្នកបន្តដឹកនាំសមាគម ទៅថ្ងៃអនាគត ស្របតាមលក្ខន្តិកៈដែលសមាគមមាន និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ ក្នុងនោះសមាគមក៏បានបើកឱកាស ដល់សិល្បករ-សិល្បការិនីរៀមច្បង ដែលមានបំណងចង់ធ្វើប្រធានថ្មី ដើម្បីបានឈរឈ្មោះបោះឆ្នោត និងទទួលបានសំឡេងច្រើនលើសលប់ពីសមាជិករបស់ខ្លួនផងដែរ៕